Tuesday 4 November 2025
Home      All news      Contact us      RSS      English
todaysharing - 8 month ago

មិនមែនជា Nadech! តួឯកប្រុសរូបនេះហើយដែល Yaya សសើរថាជាតារាប្រុសដែលនាងពេញចិត្តសម្ដែងជាមួយបំផុត…

សំដីពិតចេញពីមាត់របស់តួឯកស្រី Yaya Urassaya និយាយប្រាប់ពីតារាប្រុសក្នុងដួងចិត្តដែលរូបនាងធ្លាប់រួមសម្ដែងជាមួយហើយសសើរបំផុតនិងចង់រួមកាងារជាមួយ តារាប្រុសម្នាក់នោះគឺមិនមែនជាតួឯកប្រុសលោក Nadech Kugimiya គូស្នេហ៍រូបពិតរបស់នាងនោះឡើយ តែជាតួឯកប្រុសមួយរូបផ្សេងទៅវិញទេ។ ថែមតួឯកស្រី Yaya បញ្ជាក់ថាចម្លើយនេះគឺនាងចង់សំដីដល់កាងារ តារាប្រុសដែលprofessionalបំផុតក្នុងចំណោមតួឯកប្រុសដែលនាងធ្លាប់រួមកាងារជាមួយនាពេលកន្លងមកតែប៉ុណ្ណោះ។ ដោយថ្មីៗនេះតួឯកស្រី Yaya Urassaya បានជួបការសម្ភាសន៍មួយដែលសួររូបនាងពីតារាប្រុសក្នុងដួងចិត្តដែលរូបនាងសសើរពីស្នាដៃកាងារបំផុតនិងចូលចិត្តរួមកាងារជាមួយបំផុត។ ចម្លើយរបស់តួឯកស្រី Yaya បានធ្វើឲមិត្តអ្នកគាំទ្រ surprise បន្ដិចដែរ ព្រោះខុសពីការរំពឹងទុកខ្លះៗ ដោយតួឯកស្រី Yaya បានឆ្លើយថាតួឯកប្រុសដែលលរូបនាងពេញចិត្តរួមកាងារនិងសសើរពីស្នាដៃបំផុតនោះ ទីមួយគឺតារាប្រុសលោក Nat Kitcharit​ ទីពីរនោះគឺតារាប្រុសលោក Sunny Suwanmethanont និងបន្ទាប់មកទៀតនោះគឺតារាប្រុសលោក Mario Maurer ដែលពួកគាត់សុទ្ធសឹងតែជាតួឯកប្រុសរបស់ Yaya បានធ្លាប់រួមកាងារជាមួយគ្នារួចមកហើយផងដែរ។ ហើយចម្លើយនេះគឺរូបរាងចង់សំដៅដល់រឿងកាងារ និយាយចេញពីអារម្មណ៍ពិតមិនមែនការលម្អៀងនោះទេ ចំណែកតួឯកប្រុសគ្រងបេះដូងរបស់នាងវិញគឺមានតែម្នាក់គាត់នោះគឺតារាប្រុសលោក Nadech Kugimiya។ ប្រភព៖ Sanook អត្ថបទដោយ៖ ស្រីល័ក្ខ


Latest News
Hashtags:   

មិនមែនជា

 | 

Nadech

 | 

តួឯកប្រុសរូបនេះហើយដែល

 | 

សសើរថាជាតារាប្រុសដែលនាងពេញចិត្តសម្ដែងជាមួយបំផុត…

 | 

Sources