Tuesday 4 November 2025
Home      All news      Contact us      RSS      English
todaysharing - 6 month ago

អីយ៉ាស! តួឯកប្រុសលោក Nonkul លុតជង្គង់ចំពោះមុខ Aff ហើយ តើនេះជាការសុំរៀបការទេ?

អីយ៉ាស់! គូស្នេហ៍តារាគូរបស់តារាប្រុសលោក Nonkul Chanon និងតួឯកស្រី Aff Taksaorn មកផ្អែមល្ហែមពេញបណ្ដាញសង្គមទៀតហើយ លើកនេះស្មានថាមានដំណឹងល្អហើយ ព្រោះឃើញថាតារាប្រុសលោក Nonkul សុទ្ធតែលុតជង្គង់ទាញម្រាមដៃរបស់តួឯកស្រី Aff  យកមកកាន់នៅចំពោះមុខហើយ ឬមួយនេះជាការសុំរៀបការហើយ? ដោយថ្មីៗនេះគូស្នេហ៍តារាគូរបស់លោក Nonkul Chanon និង Aff Taksaorn ធ្វើឲមិត្តអ្នកគាំទ្រចូលរួមត្រេកអរឲមិនតិចនោះទេ ព្រោះស្មានថាគូនេះសម្រេចចិត្តរៀបការសាងអនាគតគ្រួសារជាមួយគ្នាហើយ ព្រោះឃើញលោក Nonkul បានលុតជង្គង់នៅចំពោះមុខតួឯកស្រីAff ថែមទាំងគូមានទឹកមុខរីករាយពោរពេញដោយស្នាមញញឹម។ តែការពិតនោះគឺមិនទាន់ជាការលុតជង្គង់បំពាក់ចិញ្ចៀនសុំរៀបការនៅឡើយទេ តួឯកប្រុសលោក Nonkul Chanon គ្រាន់តែកំពុងប្រលែងលេងជាមួយគូស្នេហ៍ យកលេលាបដៃមកលាបឲតួឯកស្រី Aff តែប៉ុណ្ណោះ។ ហើយសូម្បីតែតួឯកស្រី Aff ខ្លួនឯងផ្ទាល់ក៏ហួសចិត្តអស់សំណើចដែលគូស្នេហ៍ចេះរកនឹកកំប្លែងលេងបែបនេះផងដែរ។ តែបើតាមអ្នកគាំទ្រនាំគ្នាវិភាគវិញបាននិយាយថា តារាប្រុសលោក Nonkul ច្បាស់ជាមានគម្រោងនឹងសុំ Aff រៀបការនៅទីកន្លែងរ៉ូមែនទិកណាមួយ ក្នុងពេលឆាប់ៗនេះហើយ ព្រោះបើមិនដូចនេះទេរូបលោកក៏មិនហ៊ានលេងសើចបែបនេះដែរ ហើយនេះគឺជាការហាត់សមទុកមុន។ គួរបញ្ជាក់ផងដែរថា តារាប្រុសលោក Nonkul Chanon និងតួឯកស្រី Aff Taksaorn បានប្រកាសទំនាក់ទំនងមានចំណងស្នេហានឹងគ្នាមកមួយរយះពេលហើយ។ [ ]


Latest News
Hashtags:   

អីយ៉ាស

 | 

តួឯកប្រុសលោក

 | 

Nonkul

 | 

លុតជង្គង់ចំពោះមុខ

 | 

តើនេះជាការសុំរៀបការទេ

 | 

Sources