Tuesday 4 November 2025
Home      All news      Contact us      RSS      English
postnews - 1 years ago

ករណីរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅផ្លូវ៥០ម៉ែត្រ…

​ ភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា​  ឆ្នាំ២០២៤ វេលាម៉ោង២១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ផ្លូវ៥០ម៉ែត្រ ក្នុងភូមិស្រុកចេក​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមនុស្សប្រុស០១នាក់ ស្លាប់ ១/ ភាគីម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ​ 1IQ-5275 បើកបរដោយឈ្មោះ ម៉ន​ ឡាត់​ ភេទប្រុស អាយុ៣២​ឆ្នាំ​ មុខរបរ​ កម្មករ​ មានទីលំនៅ​ ផ្ទះលេខ៧​ ភូមិបឹងត្របរ​ ឃុំស្តៅកោង​ ស្រុកបាភ្នំ​ ខេត្តព្រៃវែង​(ស្លាប់នៅកន្លែងកើតហេតុ)។ ២/ ភាគីរថយន្តមិនស្គាល់ម៉ាក​(​ អ្នកបើកបរមិនស្គាល់អត្តសញ្ញា​)​បេីករថយន្តគេចពីកន្លែងកើតហេតុ​ ។ សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ គ្រោះថ្នាក់ចរាចរណ៍ខាងលេីត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីស្រាវជ្រាវបន្ត​ ។


Latest News
Hashtags:   

ករណីរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់

 | 

នៅផ្លូវ៥០ម៉ែត្រ…

 | 

Sources